ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំបំពេញតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពកាន់តែល្អប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា នៅក្នុងរយៈពេលខ្លី រាជរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហារបស់ប្រជាជនអស់បានទេ ហើយតម្រូវការរបស់ប្រជាជន ក៏មិនមានត្រឹមតែរយៈពេល ៤ឆ្នាំនោះដែរ។ ជាឧទាហរណ៍ ដូចកូនអ៊ីចឹង បើឱ្យសុំជំនួយពីឳពុកម្តាយត្រឹមអាយុ ១០ឆ្នាំ ហើយលើសពី១០ឆ្នាំ ត្រូវឈប់ឱ្យសុំ នេះមិនអាចទៅរួចទេ។ កូនកាន់តែធំ កាន់តែត្រូវការជំនួយពីឳពុកម្តាយជានិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា អ្វីដែលសំខាន់ គឺដោះស្រាយជាជំហាន ដោះស្រាយជាបណ្តើរៗ ត្រូវខិតខំដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង និងក្តាប់ឱ្យបានជាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ។ ជានិច្ចកាលពីភាពជាក់ស្តែង តម្រូវការរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ កាន់តែប្រសើរតាមរយៈ ការដំឡើងប្រាក់ឈ្មួល ការព្យាបាលជំងឺដោយមិនមានការបង់ប្រាក់ ហៅថា(ប.ស.ស) និងទទួលរបបប្រាក់សោធនិវត្តន៍ នៅមានអត្ថប្រយោជន័ជាច្រើនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។