ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកីឡាករប្រដាល់ព្រំ សំណាង និង ដាវ លឺដុច ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកីឡាករប្រដាល់របស់កម្ពុជា លោក ព្រំ សំណាង និងលោក ដាវ លឺដុច កីឡាករប្រដាល់របស់មីយ៉ាន់ម៉ា ចូលជួបសម្តែង​ការគួរស។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

លោក ដាវ លឺដុច បានហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយ​កីឡាករប្រដាល់របស់កម្ពុជា លោក ព្រំ សំណាង នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា។

ជាមួយការបានឱកាសជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កីឡករ ដាវ លឺដុច បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង។

លោក ដាវ លឺដុច បានបង្ហោះសារលើហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើប​ជា​ខ្លាំងចំពោះជំនួបរបស់ខ្ញុំជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ មីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ សំណាង និងខ្ញុំសន្យាថា នឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់​ពិភពលោក!»៕(FN)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។