ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត កិច្ចប្រជុំ​គណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការ នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខាងមុខនេះ

(កំពង់ចាម) ៖ នៅរសៀល​ ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ និងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការ នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខាងមុខនេះ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។