ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូConference

(កំពង់ចាម) នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ Conference ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ទូទាំង២៥រាជធានី-ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។​

កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ចំនួនពីរ៖
១-ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១ ។
២-ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ – ២០៣០ និងការងារអភិវឌ្ឍសាខា )។
៣-បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។