ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអុីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង បានអញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នេះទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

ដោយមានការអមដំណើរពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។