ព័ត៌មានជាតិ

ផ្ទុះអាវុធជាច្រើនគ្រាប់ នៅខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿងដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់!

(សៀមរាប) ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។ នេះបើតាមព័ត៌មានបឋម។

នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន.. គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក។

មន្ត្រីនគរបាលដដែលបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួកបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។

អធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំនួរសួរទៅស្នងការនគរបាលខេត្តសៀមរាប។

មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។

បើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅ
នៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើប
សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហកាជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។

រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។