ព័ត៌មានជាតិ

ពលរដ្ឋ ដែលរងគ្រោះដោយអំពើឃាតកម្ម ១គ្រួសារ និង ខ្យល់កន្ត្រាក់ ១គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពី សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម!

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យលោក ទូច ឆៃ នាយកសាខា ដឹកនាំក្រុមការងារ រួមជាមួយ លោក ខេង ម៉េងឈុន ប្រធានកិត្តិយសអនុសាខាស្រុកព្រៃឈរ ដើម្បីចុះសួរសុខទុក្ខ គ្រួសាររងគ្រោះ នៅកន្លែង ២ ផ្សេងគ្នា តែបានកើតហេតុ នៅ យប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ រួមមាន ៖

១_ ផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋ ១គ្រួសារ ឈ្មោះ ស៊ុំ យន់ អាយុ ៤១ឆ្នាំ មានបន្ទុក ៦នាក់ នៅភូមិថ្មកែវ ឃុំបឹងណាយ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលអោយផ្ទះ ១ខ្នង ទំហំ ៣ម× ៤ម ត្រូវរងការខូចខាតយ៉ាងដំណំ ដោយសារដើមឈើរលំដួលសង្កត់ ។
អំណោយផ្តល់ជូន រួមមាន អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១ យួរ ទឹកស៊ីអីវ ១យួរ អាវយឺត ៦ និង ថវិកា ៤០០,០០០រៀល ។ ដោយឡែក អនុសាខាស្រុក ផ្តល់ជូន ថវិកា ២០០,០០០រៀល ។

២_ ចូលរួមបុណ្យសព ពលរដ្ឋ ១គ្រួសារ ឈ្មោះ មិច វីន អាយុ ៧៤ឆ្នាំ រស់នៅ ភូមិក្រោយវត្ត ឃុំគរ ដែលមានចៅ អាយុទើបតែជាង១ខួប ត្រូវបានឈ្មោះ សឿង សុភា អាយុ ៣៥ឆ្នាំ ជាឪពុកធំបង្កើត ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ បានស្រវឹងស្រា វាយសម្លាប់ ខណះ ដែលម្តាយទារករងគ្រោះ ត្រូវបានឃាត់ខ្លួនពីបទសង្ស័យបំពានសារធាតុញៀន ហើយផ្ញើទុកទារកកំសត់នេះ អោយ ឪពុកធំចិត្តកំណាច ជួយមើលសិន រង់ចាំជីដូនមកពីប៉ោយប៉ែត ទទួលយកទៅចិញ្ចឹម ។
សម្ភារះ ចូលបុណ្យ រួមមាន អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និង បច្ច័យ ៥០០,០០០ រៀល ។ ដោយឡែក អនុសាខាស្រុក ចូល បុណ្យ ចំនួន ២០០,០០០រៀល បន្ថែមទៀត ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។