ព័ត៌មានជាតិ

ឯកឧត្តម ឌុច គន្ធា អភិលរងខេត្ត អញ្ជើញចូលរួមក្នុងពិធី ប្រគល់ ទទួលរថយន្តក្រុង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ចំនួន ១០គ្រឿង បន្ថែមទៀតជូនដល់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ ទទួលរថយន្តក្រុង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ចំនួន ១០គ្រឿង បន្ថែមទៀតជូនដល់រដ្ឋបាលខេត្ត សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែងបានទទួលរថយន្តក្រុង របស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ចំនួន ១០គ្រឿង (ដំណាក់កាលទី១ ជើងទី៣)ម្តងរួចមកហើយ សរុបរួមទាំងពីរលើកចំនួន ២០គ្រឿងដែររដ្ឋបាលខេត្តព្រៃវែងទទួលបាន។

ពិធីប្រគល់ ទទួលរថយន្តក្រុង សម្រាប់ដំណាក់កាលទី១ ជើងទី៥ នេះ គឺផ្តល់ជូនរដ្ឋបាលរាជធានី ខេត្ត ចំនួន០៨ រួមមាន៖ រាជធានីភ្នំពេញចំនួន ២៦គ្រឿង,ខេត្តបាត់ដំបងចំនួន ១៧គ្រឿង, ខេត្តកំពង់ចាមចំនួន ១០គ្រឿង, ខេត្តកំពង់ឆ្នាំងចំនួន ១២គ្រឿង, ខេត្តកំពង់ធំចំនួន ៥គ្រឿង, ខេត្តព្រៃវែងចំនួន ១០គ្រឿង,ខេត្តព្រះសីហនុចំនួន ១០គ្រឿង និងខេត្តស្វាយរៀងចំនួន ១០គ្រឿង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។