ព័ត៌មានជាតិ

ប្រកាសកាន់ចូលដំណែងប្រធានច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យថ្មីលោក ហាស់ ពណ្ណភ័ណ ដោយជំនួសលោក អ៊ុំ ប៉ូល័ក្ខ!

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ នៃស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង​ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ លោក ហាស់ ពណ្ណភ័ណ មកកាន់ដំណែងប្រធានច្រកថ្មីជំនួសលោក អ៊ុំ ប៉ូល័ក្ខ។

បន្ទាប់ពីប្រគល់ជូនប្រកាសរួច លោក ហាស់ ពណ្ណភ័ណ ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាប្រធានស្នាក់ការថ្មីនៃស្រុកកំចាយមារ បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។