ព័ត៌មានជាតិ

រដ្ឋបាលខេត្ត រៀបចំពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យសមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្ដែងព្រះធម៌ទេសនា នៅក្នុងពិធីបុណ្យកឋិនទានសាមគ្គី

(កំពង់ចាម) ៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យសមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្ដែងព្រះធម៌ទេសនា នៅក្នុងពិធីបុណ្យកឋិនទានសាមគ្គី ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីដង្ហែវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីអារាមវត្តបុទរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

#សូមអនុមោទនាបុណ្យអង្គកឋិនទានថ្ងៃទី១🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។