ព័ត៌មានជាតិ

មន្ត្រីយោធាមួយរូបរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងម៉ូតូ !

(ព្រះវិហារ) ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រវាងម៉ូតូ និងរថយន្ដ ទៅលិចលើផ្លូវជាតិលេខ៩៤ ក្រាលក្រួសក្រហមចំណុច កែងទាព្រៃស្លាបស ភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាថា អ្នកបេីកបរម៉ូតូ ឈ្មោះ ផែវ ភា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ យោធា រស់នៅភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្ដព្រះវិហារ (រងរបួសធ្ងន់) ម៉ូតូម៉ាកហុងដាវេវឆ្លាម ឆ្នាំ019 ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1.D8474។ ចំណែកអ្នកបើកបររថយន្ដ ឈ្មោះ ស៊ាត សុីនន្ទ ភេទប្រុស អាយុ ៤៥ឆ្នាំ (គ្មានរបួស) រស់នៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ រថយន្តម៉ាកលុចសុីស NX.470 ពណ៌ទឹកប្រាក់ ឆ្នាំ98 ពាក់ផ្លាកលេខ ភ្នំពេញ 2H-7568។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បើកបរខ្វះការប្រុងប្រយ័ត្ន។

បើតាមសមត្ថកិច្ច ជនរងគ្រោះ ត្រូវបានគេនាំមណ្ឌលសុខភាព កំពង់ស្រឡៅមួយ បញ្ជូបបន្តជនរងគ្រោះមន្ទីរបង្អែក១៦មករា ខេត្តព្រះវិហារ។ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្រឡៅមួយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។