ព័ត៌មានជាតិ

រដ្ឋបាលក្រុង​ និងរដ្ឋបាលសង្កាត់​ ព្រមទាំងប្រជាការពារចុះសម្អាតស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអាងក្រពេី

(សៀមរាប) ៖នារសៀលថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ មន្ត្រីរដ្ឋបាលក្រុង​ និងរដ្ឋបាលសង្កាត់​ ព្រមទាំងប្រជាការពារបានសហការគ្នាចុះសម្អាតទឹកស្ទឹង​តាមបណ្តោយដងស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអាងក្រពេី។

សូមបញ្ជាក់ផងដែរថា​ ការសម្អាតនេះគឺដេីម្បីលេីកកម្ពស់សោភ័ណភាពស្ទឹង​ ក៏ដូចជាសោភ័ណភាពក្រុងសៀមរាប​ ពិសេសត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលនឹងលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទី​ និងសំពះព្រះខែ​ អកអំបុក​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ និងអាជ្ញាធរជាតិអប្សរានឹងធ្វេីការបង្ហូរទឹកចូលស្ទឹងសៀមរាបវិញនាថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដេីម្បីត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពញព្រះខែ​ អកអំបុក។

រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមសម្អាតអនាម័យ​ បរិស្ថាន​ ពិសេសក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ ព្រមទាំងពិធីបុណ្យផ្សេងៗទៀត​ ដេីម្បីរក្សាសោភ័ណភាព​ និងអនាម័យឱ្យបានល្អប្រសេីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។