ព័ត៌មានជាតិ

រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកផ្អើលពលរដ្ឋទាំងកណ្តាលអធ្រាត្រ.!

(បាត់ដំបង)៖ រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកងោកមួយភាំងបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញធ្វើអន្តរាគមន៍ជួយទាំងរំលងអធ្រាត្រនៅវេលាម៉ោង ១ និង០០នាទីឈនចូល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់គាត់ឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើករថយន្តដឹកស្រូវមួយគ្រឿងចំណុះ១៣តោនចេញពីភូមិសាស្ត្រដែលទើបប្រមូលទិញបានក្នុងទិសដៅពីលិចទៅកើតក្នុងគោលបំណងដើម្បីយកចូលរោងម៉ាស៊ីននៅក្នុងស្រុកឯកភ្នំ។ ខណៈដែលកំពុងបើកបរប្តីរបស់គាត់ងងុយដេកនិងបានឈប់រថយន្តលុបមុខ រួចហើយទើបធ្វើដំណើរបន្ត រហូតមកដល់ចំណុចកើតហេតុខាងលើប្តីគាត់បានងងុយដេកមួយភាំងទើបបណ្តាលអោយរេចង្កូតធ្លាក់ចូលប្រឡាយទឹកតែម្តង ។

ក្រោយពេលកើតហេតុ ដោយសារតែគ្រោះថ្នាក់ដោយខ្លួនឯង និងមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សនិងទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏បានផ្តល់សិទ្ធិអោយម្ចាស់រថយន្តទាក់ទងទៅខាងរថយន្តស្ទូចមកស្ទូចយកស្រូវនិងស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។