ព័ត៌មានជាតិ

គណៈប្រតិភូក្រុងស៊ូវុនអញ្ជេីញទស្សនកិច្ចគម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប

(សៀមរាប) ៖ កាលពីព្រឹកថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងលោក Hwang In-Guk អភិបាលរងក្រុងស៊ូវ៉ុនបានដឹកនាំគណៈប្រតិភូក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចំនួន ៦៩នាក់ ដែលមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ទៅទស្សនកិច្ចគម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ដោយបានដាក់បញ្ជូលភូមិនេះ ជាសង្កាត់ទី៤៥ ជាសង្កាត់ប្អូនពៅរបស់ក្រុងស៊ូវ៉ុន ដើម្បីទទួលបានគម្រោងអភិវឌ្ឍបន្ត ដោយផ្តោតលើវិស័យអប់រំ បរិស្ថាន និងសុខាភិបាល។

លោក Hwang In-Guk អភិបាលរងក្រុងស៊ូវ៉ុនជាមួយគម្រោងផែនការចាំបាច់មួយចំនួនទៀតដែលផ្តល់គុណប្រយោជន៍ និងគុណតម្លៃសម្រាប់អ្នកភូមិមួយនេះ​ ដោយបញ្ជាក់​ ភូមិភ្នំក្រោម-ស៊ូវ៉ុនដែលទទួលបានគម្រោងអភិវឌ្ឍចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ដោយបានកែប្រែមុខមាត់ភូមិមួយនេះជាបន្តបន្ទាប់។

លោកស្រី​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ​ ពិសេសលោក​ អភិបាលរងក្រុងស៊ូវ៉ុនដែលបានកៀងគរសម្បុរសជន​ និងប្រជាជនកូរ៉េ​ ដេីម្បីកថវិកា​ ក៏ដូចជាសម្ភារៈឧបត្ដម្ភផ្តល់មកប្រជាជនខ្មែរសម្រាប់ប្រេីប្រាស់ផងដែរ។

ជាមួយគ្នានេះ​ គណៈប្រតិភូទាំងអស់នឹងធ្វើពិធីចែកអំណោយមានដូចជា ផ្ទះ សម្ភារសិក្សា កង់ អង្គរ នាឡិកា សម្ភារកីឡា បរិក្ខាពេទ្យ និងកាបូប ឯកសណ្ឋានសិស្សជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅភូមិភ្នំក្រោម-ស៊ូវ៉ុន ចំនួន ១០០០នាក់ ដែលមានការចូលរួមពី លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងគណៈប្រតិភូទាំងអស់ ទីតាំង នៅក្នុងវិទ្យាល័យភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។