ព័ត៌មានជាតិ

បុរសម្នាក់ក្រោយទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ បានធ្វើអត្តឃាត ចងករសម្លាប់ខ្លួននៅស្រុកក្រឡាញ់.!

(សៀមរាប) ៖ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងនៅចំណុចតូបជួសជុលម៉ាស៊ីនខាងកើត អងតែនទូរស័ព្ទសែលខាត ចម្ងាយ ៥០ ម៉ែត្រ ស្ថិតនៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន) នេះជនរងគ្រោះ ឈ្មោះ លំ គិមឡាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការសន្និដ្ឋាន: ក្រោយពីពិនិត្យលើសាកសព កន្លែងកើតហេតុ របស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញរួចមក ជនរងគ្រោះ ពិតជាបានស្លាប់ដោយ ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន)ពិតប្រាកដមែន។

បើកតាមសមត្ថកិច្ច ករណីនេះមូលហេតុ ជនរងគ្រោះ
មានបញ្ហាគ្រួសារ( ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ) ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតែម្ដង។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។