ព័ត៌មានជាតិ

សូមបើកបរប្រុងប្រយត្ន័ទាំងអស់់គ្នា!! គ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នាក្បុាលព្រលប់នេះ នៅស្រុកព្រៃនប់.!

(ព្រះសីហនុ) ៖ (ពត៌មានបឋម) មានសេចក្តីរាយការណ៍ជាបឋមថា បុរសម្នាក់បានស្លា..ប់ និងម្នាក់ទៀតរងរបួ..សធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាងម៉ូតូនិងម៉ូតូ ម៉ោងជិត៧យប់ថ្ងៃ១៤ វិច្ឆិកា២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូ ០១គ្រឿងម៉ាក YAMAHA FZ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ យ៉ន យ៉េរ ភេទប្រុស អាយុ៣០ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរ០១នាក់ ឈ្មោះ ថន ខុម ភេទប្រុស អាយុ៣៥ មុខរបរកម្មករសំណង់ អ្នកទាំង០២មានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន ពេលនោះមានម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ភួង ភា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកចំពីខាងមុខតែម្ដង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យឈ្មោះ ភួង ភា ភេទប្រុស អ្នកបើកបរម៉ូតូ HONDA SCOOPY (ស្លា..ប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ យ៉ន យ៉េ ភេទប្រុស អ្នកបើកបរម៉ូតូ YAMAHA FZ (រងរបួ..សធ្ងន់) ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។