ព័ត៌មានជាតិ

ឈ្មួញរកស៊ីដឹកទំនិញរអ៊ូរទាំដែលត្រូវបង់លុយឲ្យគយចល័តផង លើផ្លូវជាតិលេខ១.!

(ភ្នំពេញ) ៖ឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ភាគខាងកើតប្រទេសបានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ទទួលបាន តំណែង ជា ប្រធាន គយ ចល័ត តំបន់ ១មក សកម្ម ភាពនៃការជម្រិតទារប្រាក់បានកើនឡើង មានន័យថាឈ្មួញចំណាយកាន់តែច្រើន។ លោកបានតម្រូវឲ្យ ឈ្មួញ បង់ពន្ធ តាមរបៀប ម៉ៅការ ហើយ ឈ្មួញ ទាំងនោះ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែ ច្រើនឡើងៗ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនបណ្ដាខេត្តភាគខាងកើត។

ឈ្មួញ តូច ធំ ដឹកជញ្ជូន ទំនិញ ពី ស្រុក យួន ឆ្លងកាត់ ជាពិសេស មកពី ច្រកទ្វារ អន្តរជាតិនានា  តាម បណ្តោយ ផ្លូវជាតិ លេខ ១ ព្រមទាំង ច្រក ផ្សេងៗ ទៀត មាន រថយន្ត ធំ ៗ ដឹក ទំនិញ ពី គ្រប់ បណ្ដា ខេត្ត ចូល មក ទីក្រុង ភ្នំពេញ ក្នុង មួយ ថ្ងៃៗ មិន ក្រោម ពី១០០០គ្រឿង នោះ ទេ ហើយ ឡាន ដឹក ទំនិញ ទាំងនោះ ត្រូវ បង់ ឲ្យ មេ គយ ចល័ត តំបន់ ១ ក្នុង រថយន្ត
នីមួយៗ បង់ ចន្លោះ ពី១០០ដុល្លារ ទៅ៤០០ដុល្លារ ឲ្យទៅ មេគយ ចល័ត តំបន១ទើប ចូល ទីក្រុង ភ្នំពេញ បាន ដោយ សុវត្ថិភាព ។ នេះជា អំពើពុករលួយ និង ទង្វើ មិន ប្រក្រតី របស់ លោក អ៊ួ ន សុវណ្ណារ៉ា មេ គយចល័ត តំបន់ មួយ កំពុង ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាតបង់ ចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង មួយខែៗ ហើយ មន្ត្រី គយ ក្រោម ឱវាទ របស់ លោក អ៊ួ ន សុវណ្ណារ៉ា អាច គាបសង្កត់ ជំរិត យក លុយ លើ តុ ក្រោម តុ ពី ក្រុម ឈ្មួញ តាម អំពើ ចិត្ត របស់ ខ ខ្លួន ។

ប្រភព ពី មន្ត្រី គយ តតំបន់១បានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ត្រូវបាន តែងតាំង ជា ប្រធាន គយ ចល័ត តំបន់ មួយ រួច មក គឺ មន្ត្រី គយ រូប នេះ ប្រើ តួនាទី និង អំណាច ប្រព្រឹត្ត អំពើ ពុករលួយ យ៉ាង ពេញបន្ទុក ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ ប្រភពខ្សឹបខ្សៀវថា ដោយ សារ លោក អ៊ួ ន សុវណ្ណារ៉ា ចំណាយ ដើមទុន យ៉ាងច្រើន ក្នុង ការទទួលបាន តំណែង ជា ប្រធាន គយ ចល័ត តតំបន់ន១ ទើប ប្រើ គ្រប់ វិធី ដើម្បី ប្រមូល លលុយ តាម របៀប ពុក រលួយ ស្រេច តែ អំពើ ចិត្ត របស់ ខ្លួន ។ ពួកឈ្មួញរកស៊ីដឹក ទំនិញឆ្លងដែនគឺប្រទេសវៀតណាមគ្រវី ក្បាលចំពោះទង្វើរបស់មន្ត្រីគយចល័តប្រចាំតំបន់១។

ហេតុនេះហើយ ទើប ឈ្មួញ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុស ច្បាប់ តាម តាម បណ្ដាល ខេត្ត ចូលមក ទីក្រុង ភ្នំពេញ កាន់តែ ច្រើនឡើងៗ ហើយ លោក អួន សុវណ្ណារ៉ា តែង ប្រើ ឈ្មោះ មន្ត្រី គយ ធំៗ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ដើម្បី បិទបាំង ទង្វើ របស់ ខ្លួន ផងដែរ ។ ដោយសារតែទង្វើពុក រលួយក្រោមតុសម្រាប់មន្ត្រីគយនោះហើយ ទើបបានជាឈ្មួញព្យាយាមនាំទំនិញចូលដោយមិនបង់ពន្ធឬបង់ពន្ធមិនគ្រប់។ ពីព្រោះថា មន្ត្រីគយមិនដែលចុះត្រួតពិនិត្យមើលទំនិញទេ គឺដើរក្រវែលតែរថយន្តដឹកទំនិញហើយយកលុយប៉ុណ្ណោះ៕សហរី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។