ព័ត៌មានជាតិ

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីកំណត់លេខផ្ទះក្នុងក្រុងខេត្តសៀមរាប

(សៀមរាប) ៖ នាថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅសាលប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីកំណត់លេខផ្ទះក្នុងក្រុងខេត្តសៀមរាបក្រោមអធិបតីភាពលោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីនាយករងរដ្ឋបាល​ ស្នងការរងនគរបាលខេត្ត​ មន្ទីរពាក់ព័ន្ធ​ផងដែរ។

ក្រោយពីស្តាប់បទបង្ហាញ​ និងពិភាក្សាគ្នារួចមក​ អង្គប្រជុំបានសម្រេចកំណត់យកថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ជាថ្ងៃចុះសាកល្បងកំណត់លេខផ្ទះនៅភូមិមណ្ឌល២​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ដេីម្បីប្រមូលធាតុចូលបន្ថែមទៀត​សម្រាប់អនុវត្តទូទាំងក្រុងសៀមរាប​។ ជាមួយនឹងការចុះសាកល្បងនេះដែរ​ មន្ទីរ​ អង្គភាពត្រូវត្រៀមយកឯកសារពាក់ព័ន្ធទាំងអស់​ ដេីម្បីផ្ទៀងផ្ទាត់ជាមួយនឹងផ្ទះដែលបានកំណត់លេខរួចកាលពីមុន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។