ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ចូលទៅបំពុលឆ្កែ កាត់សោរលួចយកម៉ូតូ

(ពោធិ៍សាត់) ៖ កាលពីវេលាម៉ោង០០ៈ៥៥នាទីអធ្រាត្រថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣មានសកម្មភាពបំពុលឆ្កែកាត់សោរ យកម៉ូតូ នៅចំណុចជំនីកស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ។

ជនសង្ស័យចំនួន០២នាក់ ៖ ១/ឈ្មោះ នន ណក ភេទប្រុស អាយុ៥៦ឆ្នាំ.ខ្មែរ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ)។ (មុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពលួចគោ ក្របីនិងបំពុលឆ្កែលួចម៉ូតូនិងកាច់សោរកម៉ូតូ)។ ២/ ឈ្មោះ រន រ ភេទប្រុស អាយុ៣៨ឆ្នាំ.ខ្មែរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ)។

ជនសង្ស័យបានធ្វើសកម្មភាព ចូលទៅបំពុលឆ្កែ កាត់សោរយកម៉ូតូ ម៉ាកហុងដា C.១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១H.៤២២៨ ជាកម្មសិទ្ធិរបស់ ជនរងគ្រោះរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ មុខរបរកសិករ)។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញសហការជាមួយនគរបាលប៉ុស្តិ៍សន្ត្រែ បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់រួមទាំងវត្ថុតាងម៉ូតូ និងសម្ភារៈធ្វើសកម្មភាព បង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។