ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប​ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបបាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប​ ត្រៀមនឹងអបអរព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក

(សៀមរាប) ៖ ក្រុមការងារដ្ឋបាលខេត្ត​ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបបាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប​ ក៏ដូចជាក្រុងសៀមរាប​ ដេីម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកដែលនឹងប្រព្រឹត្តទៅរយៈពេល​ ៤ថ្ងៃ​ ចាប់ពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដែលមានកម្មវិធីជាច្រេីនដូចជា​ ពិធីប្រណាំងទូក​ ប្រកួតទូកមិត្តភាព​ ដាល់អំបុក​ បណ្តែតប្រទីប​ ប្រដាល់គុនខ្មែរអន្តរជាតិ​ ប្រគុំតន្ត្រី​ ជិះទូកលេង​ ផ្សារបណ្តែទឹក​ ធីពិរព័ណ៍ម្ហូបអាហារ​ កម្មវិធីលែងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ​ និងកម្មវិធីផ្សេងៗទៀត។

សូមបងប្អូនអញ្ជេីញចូលរួមទស្សនា​ និងមកលេងកម្សាន្តឱ្យបានច្រេីនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។