ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង អនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅទីតាំងប្រមូលផ្តុំ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅទីតាំងប្រមូលផ្តុំ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើអង្គប្រជុំពិនិត្យ ផ្ដល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍នៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការអនុវត្តរបស់មន្ត្រីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា សេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅទីតាំងប្រមូលផ្តុំរៀបចំឡើងក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។