ព័ត៌មានជាតិ

ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅដល់ខេត្តព្រៃវែង ក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីទិវា ៩ ធ្នូ

(ព្រៃវែង) ៖នៅថ្ងៃនេះ (២០ វិច្ឆិកា) ក្រុមការងារទី ៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកស្រី ហ៊ុន ពុទ្ធាវី និងសហការី ៧ នាក់ទៀត បានទៅដល់ខេត្តព្រៃវែងនៅព្រឹកថ្ងៃនេះ ដើម្បីផ្សព្វផ្សាយយុទ្ធនាការទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន ដូចជា សាលាខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧត្តុនិយម ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង វិទ្យាស្ថានក្រុងអង្គរ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ជាដើម ។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយទិវា ៩ ធ្នូរបស់អង្គភាពប្រឆាំងអំពើពុករលួយ មាន ៧ ក្រុម សម្រាប់ចុះ ៧ ខេត្ត ក្នុងនេះបានចុះផ្សព្វផ្សាយទៅតាមខេត្ត-ក្រុងចំនួន ៤ រួចមកហើយ តាំងពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ មក គឺខេត្ត៖ ១) ខេត្តព្រះសីហនុ ២) ខេត្តកំពង់ចាម ៣)កំពង់ឆ្នាំង ៤) សៀមរាប។

សម្រាប់ខេត្តបីទៀត គឺក្រុមទី ៥ ចុះទៅខេត្តព្រៃវែង ក្រុមទី ២ ចុះទៅខេត្តកំពត និងក្រុមទី ៣ នឹងចុះទៅខេត្តមណ្ឌលគិរី តាមកាលបរិច្ឆេទដែលបានកំណត់ ។

ក្រុម Media របស់ ACU នឹងផ្សាយលម្អិតនៅថ្ងៃបន្តបន្ទាប់ទៀត ៕

ជយោ! ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។