ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារកម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព!

(ភ្នំពេញ) ៖ នាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព ជូនដល់កម្លាំងក្រោមឱវាទ ០២នាក់ ដែលមានសមាជិកក្នុងគ្រួសារទទួលមរណៈភាព ក្នុងនោះរួមមាន៖

គ្រួសារទី១៖ ថវិកាចំនួន ៤,៦០០,០០០រៀល (បួនលានហុកសិបម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក ម៉ែន វង មេបញ្ជាការរង មូលដ្ឋានខណ្ឌ ដែលម្តាយរបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារទី២៖ ថវិកាចំនួន ៣,៥៤០,០០០រៀល (បីលានហាសិបបួនមុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ហុិន រិទ្ធី ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។