ព័ត៌មានជាតិ

កម្លាំងប៉ុស្ដិ៍នគរបាលស្រុក ចុះឃាត់ខ្លួនជនសង្ស័ មុខសញ្ញាគ្រឿងញៀន មកអនុវត្តតាមច្បាប់!

ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត
សូមគោរពជូន
លោកអធិការនគរបាលស្រុកសំឡូត
👮‍♂️នៅពីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥.០០នាទី នៅចំណុចផ្ទះចាស់របស់លោក លីសាមី (ហៅមឿន) ជានាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលស្ថិតនៅក្រុមទី៤ ភូមិសំឡូត ឃុំសំឡូត  ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត និងប្រជាការពារ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះល្បាត និងត្រួតពិនិត្យមុខសញ្ញាគួរសង្ស័យចំនួន០២នាក់ រកឃើញករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីបានរាយការណ៍ជួនជំនាញឲ្យឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ÷
១/.ឈ្មោះ  ជប់ ចន្ថា ហៅអ៊ូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅចំណុច  ភូមិស្លែវ   ឃុំភ្នំដំបង ក្រុងនិងខេត្តប៉ៃលិន។ហើយបានមកស្នាក់នៅកន្លែងកើត។
+វត្ថុតាងចាប់យកបានរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 01ថង់ ទម្ងន់ 0.47ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន និងសម្ភារៈសម្រាប់ជក់គ្រឿងញៀន មួយចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។
២/.ឈ្មោះ កង សុកក្កដា ហៅគុណ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
+ វត្ថុតាងចាប់យកបានរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 01ថង់ ទម្ងន់ 3.91ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោកអធិការមេត្តាទទួលជ្រាបជារបាយការណ៍។សំឡូត,ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

នាយប៉ុស្តិ៍

វរសេនីយ៍ត្រី នូ ប៊ុនឈឿត

(ដោយព្រំ ហន)

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។