ព័ត៌មានជាតិ

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ អកអំបុក ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ដែលបានឧបត្ថម្ភ ដល់ទូកទាំង៣៨ មកពីខេត្តកំពង់ចាម

(ភ្នំពេញ) ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ អកអំបុក ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ភេសជ្ជៈ និងទឹកបរិសុទ្ធចំនួន ១.៣០០កេស ដល់ទូកទាំង៣៨ មកពីខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលកំពង់ចាម ក៏សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០ រៀល និងទឹកបរិសុទ្ធមួយចំនួន ដល់ទូក “ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ” ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកជំទាវអ្នកឧកញ៉ា ឈុន លាង ក្រុមហ៊ុន វឌ្ឍនៈ ដែលបានឧបត្ថម្ភស្របៀរVatanac ចំនួន ១.០០០កេស ជូនដល់ចំណុះទូកខេត្តកំពង់ចាម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។