ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (video conference)

(ព្រៃវែង)  ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (video conference)។

របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងសប្ដាហ៍នេះរួមមាន៖

១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។

៤-បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។