ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៃពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប

(ខេត្តកែវ) ៖ នៅល្ងាច ថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ក្រសួង​ ស្ថាប័ន​ និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល​ ផផលិតផល និងសេវាកម្មផ្សេងៗរបស់ខ្លួន​ ក្នុងពិធីបុណ្យសមុទ្រលេីកទី​១០​ នៅទីក្រុងកែប​ ខេត្តកែប។

ពិធីបុណ្យសមុទ្រ លើកទី១០ នេះ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”​ បុណ្យសមុទ្រ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១​ ដល់​ ៣​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប​ ខេត្តកែប៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។