ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ដ្រីពាក់ព័ន្ធចុះពិនិត្យការដ្ធានសាងសង់ផ្លូវប្រភេទDBST ប្រវែង២៨គ.ម ស្រុកកំសៀម និងស្រុកស្ទឹងត្រង់

(កំពង់ចាម) នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ប្រភេទ DBST ប្រវែង ២៨គ.ម ពីភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដល់ផ្លូវ៧១សេ កាត់ឃុំទួលព្រះឃ្លាំង និងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលស្ថាបនាក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងដំណើរចុះពិនិត្យផ្លូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្ត បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក និងកសិដ្ឋានចិញ្ចឹមមាន់យកសាច់ ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។