ព័ត៌មានជាតិ

គណ:កម្មធិការគ្រប់គ្រង់គ្រោះមហន្តរាយ ខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៌ និងអង្កេតតាមដានស្ថានការណ៌គ្រោះមហន្តរាយ(PRlSM)

(កំពង់ចាម) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅ​សាលាខេត្តកំពង់ចាម លោក កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ប្រព័ន្ធ​ព៌ត៌មាន​ទាន់​ហេតុការណ៍ និង​អង្កេត​តាម​ដាន​ស្ថានការណ៍​គ្រោះ​មហន្តរាយ​(PRISM)។

វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ មន្ត្រីសម្រប​សម្រួល​គម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោក​ រួមជាមួយលោក លោកស្រីជាមន្ត្រីបង្គោលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកទាំង១០ និងមន្ត្រីលេខាធិការដ្ឋាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។