ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដល់គ្រួសារជនជាប់ជា ឃុំ នៅក្រុង ស្រុកចំនួន២គឺ

(ខេត្តព្រៃវែង) ៖ នៅថ្ងៃចន្ទ​ ១២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១ មន្ត្រីសាខា ទទួលបន្ទុកគម្រោងស្ដារទំនាក់ទំនងគ្រួសារ បានចុះបញ្ជូន​ និងប្រមូលលិខិតដំណឹង របស់កាកបាទក្រហមកម្ពុជា​ ដល់គ្រួសារជនជាប់ឃុំ នៅក្រុង​ ស្រុកចំនួន ២គឺ៖ ក្រុងព្រៃវែង​ (អង្គភាពពន្ធនាគារខេត្ត)​ និងស្រុកស្វាយអន្ទរ បានចំនួន ៣គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៧នាក់ ស្រី ៤នាក់។

នាឱកាសនោះ មន្ត្រីសាខា ទទួលបន្ទុកស្ដារទំនាក់ទំនងគ្រួសារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំនូវវិធីសាស្ត្រមួយចំនួនដើម្បីឲ្យការធ្វើចំណាកស្រុកប្រកបទៅដោយសុវត្ថិភាព និងស្របច្បាប់ដែលមានដូចខាងក្រោម៖
១.ផ្ដល់ព័ត៌មានដល់គ្រួសារ សាច់ញាតិ រឿងជនណាដែលអាចជឿទុកចិត្តបាននូវផែនការធ្វើដំណើរ និងមធ្យោបាយធ្វើដំណើរ ប្រទេស គោលដៅ ឈ្មោះរបស់អ្នក ដែលនឹងប្រើប្រាស់ក្នុងពេលធ្វើដំណើរ អ៊ីម៉ែល ឬបណ្ដាញព័ត៌មានសង្គម (Facebook) របស់អ្នក។
២.ត្រូវរក្សាទុកឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនការនៅកន្លែងដែលមានសុវត្ថិភាព រួចថតចម្លងទុកមុខច្បាប់ជាមួយសាច់ញាតិរបស់អ្នក ឬជនណាដែលអ្នកជឿទុកចិត្ត។
៣.ត្រូវចងចាំពីលេខទូរស័ព្ទ អាសយដ្ឋាន និងអ៊ីម៉ែល របស់គ្រួសារអ្នក។
៤.ត្រូវស្វែងរកអ្នកដទៃទៀតនៅក្នុងតំបន់អ្នកដែលនឹងរួមដំណើរជាមួយអ្នកតាមមធ្យោបាយធ្វើដំណើរដូចគ្នា (តាមយន្តហោះ តាមទូក តាមរថភ្លើង) ឬអ្នកដែលនឹងត្រូវធ្វើការនៅក្រុមហ៊ុនតែមួយ និងធ្វើការទំនាក់ទំនងជាមួយគ្នាឲ្យបានមុនពេលធ្វើដំណើរ។
៥.បើអាចធ្វើបាន សូមប្រាប់សមាជិកគ្រួសាររបស់អ្នកនូវព័ត៌មានសម្រាប់ទំនាក់ទំនងដូចជាឈ្មោះ លេខទូរស័ព្ទ បណ្ដាញព័ត៌មានសង្គម អ៊ីម៉ែលរបស់អ្នកដែលធ្វើដំណើរជាមួយអ្នក និងអ្នកដែលជួយអ្នកឲ្យទៅដល់គោលដៅកន្លែងធ្វើការរបស់អ្នក។
៦.ក្នុងករណីកូនៗធ្វើដំណើរមកជាមួយ ត្រូវជួយប្រាប់ពួកគេឲ្យចងចាំព័ត៌មានសំខាន់ៗ ដូចជាអាសយដ្ឋាន ឈ្មោះពុកម្ដាយ លេខទូរសព្ទទំនាក់ទំនង។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា ទទួលបន្ទុកស្ដារទំនាក់ទំនងរកគ្រួសារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីគម្រោងស្តារទំនាក់ទំនងរកគ្រួសារ ការងារការពារបដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ៧ របស់កាកបាទក្រហម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។