ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ឃប់វប្បធម៌ស្ដីបន្ទោសត្រូវចេះជួយគ្នាក្នុងគ្រាលំបាក

(បន្ទាយមានជ័យ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានក្រុមខ្លះចាំតែស្តីបន្ទោសទម្លាក់កំហុសលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើមថាបណ្តាមកពីកាប់ព្រៃឈើជាដើម។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមាននរណាម្នាក់អាចតថ្លៃជាមួយគ្រោះធម្មជាតិបានឡើយ ព្រោះទឺកជំនន់មានគ្រប់ប្រទេសមិនថាតែនៅកម្ពុជានោះទេ។ សម្ដេចតេជោ បង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋពិតជាយល់ច្បាស់ណាស់អំពីបញ្ហាទាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពសារជាថ្មីចំពោះកងកម្លាំងសមត្ថកិច្ចដែលជួយអន្តរាគមន៍ទាន់ពេលវេលា នៅពេលដែលយើងមានបញ្ហា យើងមិនដែលរត់ចោលគ្នាទេ គឺយើងជួយគ្នាជានិច្ច៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។