ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
Wed,09 October 2019 (Time 12:26 PM)
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 29នាក់)

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា ពិធីបើកមហាសន្និបាតសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលាម្សិលមិញ ក្នុងគោលបំណង ទី១៖បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ, ទី២៖កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣៖បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។

ក្នុងមហាសន្និបាតនេះ ក៏បានបោះឆ្នោតជ្រើសតាំង លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីធ្វើជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី៣ អមដោយអនុប្រធាន ចំនួន១២នាក់ផ្សេងទៀត។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ដែលជាសមាជិកសមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង២៤ ក្រុមប្រឹក្សាខេត្ត គឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ មាត្រា៨ នៃលក្ខន្តិកៈសមាគមកំណត់ថា សមាគមជាតិរៀបចំមហាសន្និបាតរៀងរាល់៥ឆ្នាំម្តង។ ប្រធាន អនុប្រធានសមាគមជាតិ មានភារកិច្ចចាត់ចែងរៀបចំមហាសន្និបាត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រីVeena Reddyនាយកបេសកកម្មនៃកម្មវិធី និងសន្តិសុខស្បៀង នៃអង្គការUSAlD និងសហការី ចូលជួបសម្ដែងការគួរសម (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល និងសិក្ខាសាលាផ្សព្វផ្សាយ សមាហរណកម្មផែនការ ឃុំសង្កាត់ នៅថ្នាក់ ក្រុង ស្រុក សម្រាប់ឆ្នាំ ២០១៩ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយ គ្មានឯកសារបង្ហសញធ្វើអោយប្រជាពលរដ្ឋ ២១គ្រួសារ ផ្ទុះការតវ៉ា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​នៅសាលា​ក្រហមខេត្តបន្ទាយមានជ័យ កំពុង​តែឃុបឃិតជាមួយមេឈ្មួញនាំទំនិញបានដោយសេរើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1182 នាក់
ម្សិលមិញ :
1210 នាក់
សប្តាហ៍នេះ :
9607 នាក់
ខែនេះ :
42886 នាក់
3 ខែនេះ :
108606 នាក់
សរុប :
515913 នាក់