ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយMr.Arnaud Dacប្រធានសភាណាណិជ្ជកម្មអឺរុបប្រចាំកម្ពុជា(European Champer ot Commerce inCambodia) និងសហាការី
Tue,08 October 2019 (Time 05:51 PM)
ដោយ ៖ ចាន់ យ៉េន (ចំនួនអ្នកអាន: 31នាក់)

ភ្នំពេញ ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ តម្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី។ ជំនួបនាពេលនេះមានគោលបំណងសំខាន់គឺធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី "វិស័យធុរកិច្ចកសិកម្ម" ដែលមាននៅក្នុង The EuroCham White Book។

ជាបឋម Mr. Arnaud Darc បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយ EuroCham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗសម្រាប់ធ្វើការអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។ ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅជាលើកទី០៣ ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី " វិស័យធុរកិច្ចកសិកម្ម " ហើយថ្ងៃនេះ មានឱកាសបានមកជួបឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិភាក្សាឲ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះ ធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អក្នុងវិស័យនេះ ដោះស្រាយបញ្ហាជូនធុរកិច្ចជនឲ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។ លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់ EuroCham ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្មបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់ ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារកសិកម្មខុសច្បាប់ ៣. បទប្បញ្ញត្តិការងារ ៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។ នៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋានដែលស្ថិតនៅក្រោយដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ចំណុចខ្វះខាត ឬបញ្ហាដែលផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។ នាឱកាសនេះ សមាជិកក្រុមការងារ ក៏បានលើកយកប្រធានបទមួយចំនួនទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារកសិកម្មខុសច្បាប់ ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដា ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថានដែលកំណត់ឲ្យក្រុមហ៊ុនធុរកិច្ចកសិកម្មត្រូវតែធ្វើតរស្តគុណភាពទឹកនៅក្រសួងបរិស្ថានផ្ទាល់។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី " ធុរកិច្ចកសិកម្ម " ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។ ចំពោះប្រធានបទទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហាន និងបន្ទាប់លោកបានអនុញ្ញាតឲ្យឯកឧត្តម និងអស់លោកដែលទទួល បន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ បន្តបកស្រាយយ៉ាងពិស្តារជូនក្រុមប្រតិភូបន្ថែមទៀត។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានទទួលស្គាល់ថា ការធ្វើធុរកិច្ចកសិកម្មនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណា ស្វែងរកយន្តការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគលើវិស័យធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីនឹងប្រគល់ឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យ ពិចារណា ធ្វើការកែលម្អ និងដោះស្រាយជាបណ្តើរៗដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រីVeena Reddyនាយកបេសកកម្មនៃកម្មវិធី និងសន្តិសុខស្បៀង នៃអង្គការUSAlD និងសហការី ចូលជួបសម្ដែងការគួរសម (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល និងសិក្ខាសាលាផ្សព្វផ្សាយ សមាហរណកម្មផែនការ ឃុំសង្កាត់ នៅថ្នាក់ ក្រុង ស្រុក សម្រាប់ឆ្នាំ ២០១៩ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយ គ្មានឯកសារបង្ហសញធ្វើអោយប្រជាពលរដ្ឋ ២១គ្រួសារ ផ្ទុះការតវ៉ា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​នៅសាលា​ក្រហមខេត្តបន្ទាយមានជ័យ កំពុង​តែឃុបឃិតជាមួយមេឈ្មួញនាំទំនិញបានដោយសេរើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1210 នាក់
ម្សិលមិញ :
1210 នាក់
សប្តាហ៍នេះ :
9635 នាក់
ខែនេះ :
42914 នាក់
3 ខែនេះ :
108634 នាក់
សរុប :
515941 នាក់