ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់យុវជននៅក្រៅប្រទេស
Wed,09 October 2019 (Time 06:59 PM)
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 23នាក់)

ភ្នំពេញ ៖សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិស្សិតជាច្រើនបានចេញទៅបន្តការសិក្សានៅឯបរទេសលើមុខជំនាញជាច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។

វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវអោយមានការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសដែលយើងអាចមានលទ្ធភាពធ្វើទៅបាន។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយអោយទទួលបានសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្តអោយបានរៀនសូត្រនៅសាលាល្អៗដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព។

ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេសរហូតបញ្ចប់ការសិក្សាហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀតដែលបាន និង កំពុងសិក្សាយ៉ាងច្រើននៅបរទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈអោយទទួលបានការសិក្សាជ្រៅជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀតសម្រាប់យកមកចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕

*សូមរង់ចាំស្តាប់ការសម្ភាសន៍ផ្ទាល់ជាមួយក្មួយៗយុវជនដែលនឹងផ្សាយនៅពេលបន្តិចទៀតនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រីVeena Reddyនាយកបេសកកម្មនៃកម្មវិធី និងសន្តិសុខស្បៀង នៃអង្គការUSAlD និងសហការី ចូលជួបសម្ដែងការគួរសម (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល និងសិក្ខាសាលាផ្សព្វផ្សាយ សមាហរណកម្មផែនការ ឃុំសង្កាត់ នៅថ្នាក់ ក្រុង ស្រុក សម្រាប់ឆ្នាំ ២០១៩ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយ គ្មានឯកសារបង្ហសញធ្វើអោយប្រជាពលរដ្ឋ ២១គ្រួសារ ផ្ទុះការតវ៉ា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​នៅសាលា​ក្រហមខេត្តបន្ទាយមានជ័យ កំពុង​តែឃុបឃិតជាមួយមេឈ្មួញនាំទំនិញបានដោយសេរើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
1212 នាក់
សប្តាហ៍នេះ :
7604 នាក់
ខែនេះ :
42015 នាក់
3 ខែនេះ :
107522 នាក់
សរុប :
515954 នាក់