ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក ឈុន សុភមង្គល មេគយ​ខេត្តឧត្ដរមានជ័យ ប្រព្រឹត្តពុករលួយគ្នានដោយញញើតនិងអ្វីៗទាំងអស់
Mo,11 November 2019 (Time 05:28 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 574នាក់)

ឧត្តរមានជ័យ ៖ប្រភពថ្មីៗនេះពី​ប្រជាពលរដ្ធនិងសមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​បង្ហើបឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើតាម​ប្រភព​ស្និទ្ធ​នឹង​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹងថា ការដែល​លោក កែវ សារ៉ាត់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជា​បង្អែក​ដ៏​រឹងមាំ​។ ដូច្នេះហើយ​ទើប​លោក កែវ សារ៉ាត់ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន ហើយ​សូម្បីតែ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី ក៏​លោក កែវ សារ៉ាត់ អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ដែរ​។

ចំណែក​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក គួ​ន សុភាព តែង​ប្រើ​ឈ្មោះ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​គឃ្លើន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​។ ប្រការ​នេះហើយ​ទើប​ក្រុម​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ យ៉ាង​រាលដាល​ហើយ​លោក គួ​ន សុភាព បែរជា​គាបសង្កត់​យ៉ាងខ្លាំង​លើ​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ឈុន សុភមង្គល យក​មេរៀន​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅក្នុង​ខេត្តឧត្ដរមានជ័យ យ៉ាង​គឃ្លើន​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក គុណ ញឹម ជា​មេ​គយ​ធំ កំពុង​បណ្ដោយ​ឲ្យ​លោក ឈុន សុភមង្គល និង​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ ព្រោះ​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ រួចមក​គឺ​លោក ឈុន សុភមង្គល ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3535 នាក់
ខែនេះ :
32975 នាក់
3 ខែនេះ :
116406 នាក់
សរុប :
210556 នាក់