ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលកប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន
Mi,13 November 2019 (Time 11:50 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 568នាក់)

ព្រះសីហនុ ៖ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​ទំនប់រលក គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មុខរបរ​រប​ស់​ពួកគាត់​នៅសល់​ផលចំណេញ​តិចតួច​បំផុត ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។ ទន្ទឹមនឹងនេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណុប សំអាន បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​។

បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​កំពង់ផែ​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក បង្កើន​សកម្មភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះហើយ​ទើប​លោក ណុប សំអាន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល ព្រោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នកសម្របសម្រួល​ឲ្យ​លោក ណុប សំអាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ជាងនេះទៅទៀត​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ណុប សំអាន ហ៊ាន​ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណុប សំអាន បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ត្រូវបាន​លោក ណុប សំអាន ឃុបឃិត​ឲ្យ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក ទាំងថ្ងៃទាំងយប់​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​តែម្ដង​។ ទន្ទឹមនឹងនេះ​លោក ណុប សំអាន តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើជា​បង្អែក​ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម រួច​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ​កាន់តែខ្លាំង​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​ពុករលួយ​របស់លោក ណុប សំអាន ជាបន្ទាន់​ព្រោះ​អំពើពុករលួយ​របស់លោក ណុប សំអាន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ណុប សំអាន ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថា្នក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ព្រមទាំង​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក​និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាង​កំរោល​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បើទោះបី​លោក ណុប សំអាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងកាន់តែច្រើន​ទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3542 នាក់
ខែនេះ :
32982 នាក់
3 ខែនេះ :
116413 នាក់
សរុប :
210563 នាក់