ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​អូរ​បី​ជាន់ យ៉ាង​ពេញបន្ទុក​ ដោយមានការឃុបឃិតពីសំណាក់សមត្ថកិច្ច និងមន្ដ្រីពាក់ពន្ធ ជាប្រយ័ន្ធ
Mi,13 November 2019 (Time 06:04 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 467នាក់)

បន្ទាយមានជ័យ ៖បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ធំៗ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​គោក្របី ជ្រូក​មាន់​ទា តាម​ច្រករបៀង​អូរ​បី​ជាន់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ក៏ដូចជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​អូរ​បី​ជាន់ ក៏ដូចជា​ច្រករបៀង​នៅក្បែរនោះ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ សូម្បីតែ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ដោយ​មិន​ខ្វល់​ពី​រឿង​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នោះទេ​។

បើតាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សេដ្ឋកិច្ច​នៅ​ច្រករបៀង​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ទេនោះ គឺ​ពួកគេ​មិនអាច​នាំចូល​ទំនិញ​តាម​ច្រករបៀង ហើយ​ដឹកជញ្ជូន​ទៅដល់​គោលដៅ​យ៉ាង​ស្រួលៗ​បានឡើយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​នាំចូល​គោក្របី និង​ជ្រូក​មាន់​ទា តាម​ច្រករបៀង​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ឈរជើង​នៅ​ច្រករបៀង ក៏ដូចជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​ដឹកជញ្ជូន​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ចំណែក​លោក អ៊ុំ រាត្រី ដែលជា​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​បណ្ដោយ​ឲ្យ​លោក ឃួន ជឿន មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ក៏ដូចជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មិនមែន​តែ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរៗ​នោះទេ ដែល​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​គោក្របី ជ្រូក​មាន់​ទា ពី​ស្រុក​សៀម យ៉ាង​រាលដាល​។ នៅ​ច្រករបៀង​ផ្សេងទៀត​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុម​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​តាម​ខ្សែ​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​យ៉ាង​ងងើល​គ្មាន​ញញើត​អ្វី​ទាំងអស់​នៅពេលនេះសម្ងំចាំទទួលផលប្រយោជន៌៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3537 នាក់
ខែនេះ :
32977 នាក់
3 ខែនេះ :
116408 នាក់
សរុប :
210558 នាក់