ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក ញឹក ប៊ុន​លេខ ឃុតឃិតឲ្យមេឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើង
Mi,13 November 2019 (Time 08:27 )
ដោយ ៖ សហការី (ចំនួនអ្នកអាន: 781នាក់)

បន្ទាយមាន ៖​ថ្មីៗ​នេះ​តាម​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ជាមួយ​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ហើយ​បើក​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក មាន់​ទា តាម​ច្រក​តំបន់​បឹង​ត្រកួន យ៉ាង​គគ្រឹកគគ្រេង​ទៀតផង​។ ការដែល​លោក ញឹក ប៊ុន​លេខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ហើយ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន បង់ពន្ធ​ត្រឹមតែ​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ញឹក ប៊ុន​លេខ យ៉ាង​សុខ​ស្រួល​និង​ស្ងប់ស្ងាត់​។ មិនតែប៉ុណ្ណោះ​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក ហើយ​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​ទៅ​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​តំបន់​បឹង​ត្រកួន យ៉ាង​គឃ្លើន​ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ និង​បក្ខពួក​ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ខ្លះ​នាំចូល​ជ្រូក​រស់ មាន់​រស់ ពី​ស្រុក​សៀម​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ ព្រោះ​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ក៏ដូចជា​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រក​តំបន់​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា ពួកគាត់​ប្រឈម​នឹង​ការគាបសង្កត់​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ និង​បក្ខពួក​កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ពួកគាត់​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ផ្ទុយទៅវិញ​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន និង​បក្ខពួក​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
823 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8575 នាក់
ខែនេះ :
42152 នាក់
3 ខែនេះ :
105810 នាក់
សរុប :
344883 នាក់