ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេចតេជោ អបអរសាទរ កីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019
Do,05 Dezember 2019 (Time 03:29 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 206នាក់)

ភ្នំពេញ ៖នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងកោតសរសើរកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង។

សម្ដេចតេជោ ជូនពរកូនក្មួយកីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3516 នាក់
ខែនេះ :
32956 នាក់
3 ខែនេះ :
116387 នាក់
សរុប :
210537 នាក់