ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
អាមេរិកនឹងទួរគីនិយាយមិនត្រូវគ្នាទេក្នុងការបង្កើតតំបន់សុវត្ថិភាពនៅស៊ីរី
Thu,25 July 2019 (Time 04:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក និងក្រុមតំណាងពិសេសរបស់ប្រទេសទួរគី បានជួបចរចា កាលពីថ្ងៃពុធ ទី២៤ ខែកក្កដានេះ ក្នុងគោលដៅបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ក្រុមកុលសម្ព័ន្ធ Kurd នៅប្រទេសស៊ីរី ដែលបានទទួលរងការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ។

ភាគីទាំងពីរនិយាយមិនត្រូវគ្នា និងមិនមានកិច្ចព្រមព្រៀងណាមួយនោះទេ ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សុវត្ថិភាពក្នុងកិច្ចចរចានោះ ដោយសារទួរគីបាននិយាយថា ខ្លួនអស់ការអត់ធ្មត់ជាមួយអាមេរិកទៀតហើយក្នុងសំណុំរឿងនៅស៊ីរី ។

សូមបញ្ជាក់ជូនថា ទួរគីបានចាត់ទុកក្រុមកុលសម្ព័ន្ធ Kurd នៅប្រទេសស៊ីរី ជាប់ព្រំដែនទួរគី ជាក្រុមភេរវជន និងបានប្រាប់អាមេរិកកុំអោយបំពាក់អាវុធដល់ក្រុមកុលសម្ព័ន្ធKurdនេះ ប៉ុន្តែអាមេរិកមិនស្តាប់ទួរគីទេ និងនៅតែបន្តបំពាក់អាវុធដដែល ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ទួរគីអស់ការអត់ធ្មត់ទៀតហើយជាមួយសហរដ្ឋអាមេរិក ដែលនៅតែបន្តបំពាក់គ្រឿងសព្វាវុធដល់ក្រុមកុលសម្ព័ន្ធ Kurd នៅប្រទេសស៊ីរី ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យរដ្ធបាលខណ្ខទាំង១៤ដើម្បីត្រួពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន គ្រឿងស្រឹវង និងរបៀបរៀបរយសាធាណៈជូនបងប្អូនប្រជាពលរដ្ធនារដូវបុណ្យភ្ជុំណ្ឌនេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំបើកកិប្រជំុផ្សព្វផ្សាយសភាពការណ៌សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (ចាន់ យ៉េន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1353 នាក់
ម្សិលមិញ :
1173 នាក់
សប្តាហ៍នេះ :
8547 នាក់
ខែនេះ :
37079 នាក់
3 ខែនេះ :
106272 នាក់
សរុប :
468649 នាក់