ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
លោក ត្រាំ គម្រាមចិន ខណៈក្រុមតំណាងផ្នែកពាណិជ្ជកម្មកំពុងចរចា
Wed,31 July 2019 (Time 09:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះតាមប្រព័ន្ធ Twitters របស់លោក កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដានេះ ដោយព្រមានមេដឹកនាំរបស់ប្រទេសចិន អោយសម្រេចអោយបាននូវកិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្មចិន អាមេរិក ដោយមិនចាំបាច់រង់ចាំដល់ក្រោយការបោះឆ្នោតអាមេរិកនៅឆ្នាំ២០២០ខាងមុខនោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ BBC ។

សារព្រមានរបស់លោក ត្រាំ ត្រូវបានធ្វើខណៈដែលក្រុមតំណាងរបស់ប្រទេសមហាអំណាចទាំងពីរ កំពុងចាប់ផ្តើមចរចាសាជាថ្មី នៅទីក្រុង សៀងហៃ ប្រទេសចិន ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មនៃប្រទេសមហាអំណាចទាំងពីរ ។

ភាគីខាងសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Ligthizer តំណាងផ្នែកពាណិជ្ជកម្ម និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ហើយខាងភាគីចិន ដឹកនាំដោយលោក Lui He ឧបនាយករដ្ឋមន្ត្រីចិន និងលោក Zhong Shan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ។

សូមបញ្ជាក់ជូនថា មូលហេតុដែលនាំអោយក្រុមតំណាងរបស់ប្រទេសចិន និងអាមេរិកជួបចរចារកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី គឺដោយសារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ឃើញថា កិច្ចព្រមព្រៀងចាស់រវាងចិន និងអាមេរិក មិនមានតម្លាភាព និងមានឱនភាពខ្លាំងលើផ្នែកពាណិជ្ជកម្ម ដោយចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់ជាង៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអាមេរិកនាំចូលចិនតែតម្លៃជាង១០០ពាន់លានដុល្លារប៉ុណ្ណោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំបើកកិប្រជំុផ្សព្វផ្សាយសភាពការណ៌សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយបានទទួលនូវការចាត់តាំង ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1298 នាក់
ម្សិលមិញ :
1173 នាក់
សប្តាហ៍នេះ :
8492 នាក់
ខែនេះ :
37024 នាក់
3 ខែនេះ :
106217 នាក់
សរុប :
468594 នាក់