ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងលោកជំទាវម៉ក់ សុីថា បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៦ បច្ច័យ និងគ្រឿងឧបគោគបរិគោគមួយទៀត ជូនលោកយាយ ហ៊ុន ស្រី​ ដែលមានជន្នាយុ ៨០ឆ្នាំ នៅភូមិព្រៃចក្រី ឃំុអូរស្វាយ ស្រុកកំពង់សៀម
Sun,18 August 2019 (Time 12:56 PM)
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 51នាក់)

កំពង់ចាម ៖នាព្រឹកថ្ងៃអាទិត្យ ០៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវម៉ក់ ស៊ីថា រួមជា មួយលោកជំទាវ ស្រី គឹមឆយ តំណាងរាស្រ្តខេត្តកំពង់ចាម ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំ ចុះជួយឃុំអូរស្វាយ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៦ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកយាយ ហ៊ុន ស្រី ដែលមានជន្នាយុ ៨០ឆ្នាំ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម។

ផ្ទះនេះត្រូវបានឯកឧត្តម និងលោកជំទាវ និងព្រះតេជព្រះគុណ ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះមេគណស្រុកកំពង់សៀម ឯកឧត្តមចាយ បូរិន និងលោកជំទាវ ឯកឧត្តមយឹម លៀង ឯកឧត្តមចាន់ សារុទ្ធ ព្រមជាមួយសហការី ហើយនិងសប្បុរសជនជាច្រើនទៀត បានជួយឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកយាយ ហ៊ុន ស្រីន បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ និងសមាជិកក្រុមការងារទាំងអស់ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ និងបានជូនពរឲ្យជួបតែពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀតដែលឯកឧត្តមប្រធានក្រុុមការងារ លោក ជំទាវ និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាដូចជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ។ កាយវិការប្រកបដោយសប្បុរសធម៌ដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមរំភើបសប្បាយ រីករាយ ចងចាំ និងប្តេជ្ញាគាំទ្រគណ:បក្សប្រជាជនកម្ពុជាតរៀងទៅ។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តម និងលោកជំទាវតំណាងរាស្ត្រ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់ សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនឃុំអូរស្វាយ ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយផងដែលទទួលបានផ្ទះថ្មី ហើយសម្តេចទាំង៤ បានជូនពរឲ្យលោក យាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌នេះ បានបង្ហាញពីការទទួលខុស ត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូល រួមដោះស្រាយទុក្ខលំបាក និងបញ្ហាជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់របស់បងប្អូនកាន់តែរីកចម្រើនជាលំដាប់ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។

ដើម្បីជួយដោះស្រាយការងារចំបាច់ជូនប្រជាពលរដ្ឋបន្តទៀត ឯកឧត្តមប្រធានក្រុមការងារបានជូនអភិបាលស្រុកនូវថវិកាចំនួន ៧លានរៀល និងជូនបងប្អូនអញ្ជើញមកចូលរួមចំនួន ១០០ នាក់ ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រីVeena Reddyនាយកបេសកកម្មនៃកម្មវិធី និងសន្តិសុខស្បៀង នៃអង្គការUSAlD និងសហការី ចូលជួបសម្ដែងការគួរសម (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល និងសិក្ខាសាលាផ្សព្វផ្សាយ សមាហរណកម្មផែនការ ឃុំសង្កាត់ នៅថ្នាក់ ក្រុង ស្រុក សម្រាប់ឆ្នាំ ២០១៩ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ចុះបោះបង្គោលព្រំដីប្រឡាយ គ្មានឯកសារបង្ហសញធ្វើអោយប្រជាពលរដ្ឋ ២១គ្រួសារ ផ្ទុះការតវ៉ា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​នៅសាលា​ក្រហមខេត្តបន្ទាយមានជ័យ កំពុង​តែឃុបឃិតជាមួយមេឈ្មួញនាំទំនិញបានដោយសេរើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1179 នាក់
ម្សិលមិញ :
1210 នាក់
សប្តាហ៍នេះ :
9604 នាក់
ខែនេះ :
42883 នាក់
3 ខែនេះ :
108603 នាក់
សរុប :
515910 នាក់