ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំង
Sun,18 August 2019 (Time 01:27 PM)
ដោយ ៖ ប៊ូ ឌីន (ចំនួនអ្នកអាន: 23នាក់)

ក្រចេះ៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកស្នួល លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំងស្ថិតនៅស្រុកស្នួល ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ត គណៈអភិបាស្រុក នាយិកាទីចាត់ការធនធានមនុស្សសាលាខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី និងមន្រ្តីការិយាជុំវិញស្រុក ។

មានប្រសាសន៍ក្នុងអង្គពិធីនោះ លោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំងដែលបញ្ចប់អាណត្តិដែលបានខិតយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដែលសម្រេចបានលទ្ធផលនាពេលកន្លងមក។

ក្នុងឱកាសនេះ លោក ក៏បានធ្វើការផ្ដាំផ្ញើដល់លោក កាន់ វុទ្ធី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំងថ្មី ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារ ពិសេសកិច្ចការព្រំដែនរវាងខេត្តក្រចេះ និងខេត្តប៊ិញភឿកឲ្យកាន់តែទទួលបានលទ្ធផលល្អ រួមទាំងការងារជាច្រើនទៀតដោយត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីធានានិរន្តភាពការងារ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយការទទួលខុសត្រូវខ្ពស់ សហការចូលរួមជាមួយមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខេត្តទាំងពីរកាន់តែមានភាពជោគជ័យជាបន្តបន្ទាប់ទៀត និងចូលរួមអនុវត្តតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងគោលការណ៍របស់ថ្នាកដឹកនាំខេត្ត សំដៅឲ្យការអនុត្តការងារកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា លោក កាន់ វុទ្ធី ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំង ជំនួសលោក កែ ណារិទ្ធ ត្រូវបញ្ចប់អាណត្តិ និងទៅបម្រើការងារនៅសាលាខេត្តក្រចេះវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំបើកកិប្រជំុផ្សព្វផ្សាយសភាពការណ៌សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយបានទទួលនូវការចាត់តាំង ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1294 នាក់
ម្សិលមិញ :
1173 នាក់
សប្តាហ៍នេះ :
8488 នាក់
ខែនេះ :
37020 នាក់
3 ខែនេះ :
106213 នាក់
សរុប :
468590 នាក់