ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
​ អភិបាលខេត្តកំពង់ចាម ចុះចែកស្រូវពូជដល់ប្រជាកសិករ ៥៧៣ គ្រួសារ ជួបគ្រោះរាំងស្ងួត នៅស្រុកជើងព្រៃ
Mon,19 August 2019 (Time 01:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 142នាក់)

កំពងចាម ៖អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយ នឹងមន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋ ៥៧៣ គ្រួសារ នៅក្នុងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តកំពង់ចាម
កំពង់ ចាម ឯកឧត្ដម​ អ៊ុន ចាន់ដា បានមានប្រសា សន៍ថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣ គ្រួសារ ។

ជាមួយគ្នានេះដោយ មានការយកចិត្តទុកដាក់ ពីសំណាក់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់ស្រូវពូជចំនួន ២៨៦៥០ គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣ គ្រួសារ ក្នុងនោះ មួយគ្រួសារទទួលបានស្រូវពូជ ៥០ គីឡូក្រាម ដែលស្រូវពូជនេះមានឈ្មោះស្រូវពូជសែនក្រអូប ជាពូជ ស្រូវស្រាល ដាំដុះមិនប្រកាន់រដូវ ។

ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តបានឲ្យដឹងទៀតថា កាលពីខែកក្កដា កន្លងទៅ ខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួត នៅតំបន់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន ៦០០៣ ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ ឃុំ ស្មើនឹង ២១ ៤៥ ហ.ត, ស្រុកជើងព្រៃ ប៉ះពាល់ ៩ ឃុំស្មើ ៣១៨១ហ.ត , ស្រុកព្រៃឈរប៉ះ ពាល់ ១២ ឃុំ ស្មើនឹង ៥៣០ ហ.ត , ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង ១៤៧ ហ.ត ផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំបើកកិប្រជំុផ្សព្វផ្សាយសភាពការណ៌សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយបានទទួលនូវការចាត់តាំង ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1297 នាក់
ម្សិលមិញ :
1173 នាក់
សប្តាហ៍នេះ :
8491 នាក់
ខែនេះ :
37023 នាក់
3 ខែនេះ :
106216 នាក់
សរុប :
468593 នាក់