ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីនគរ [ www.rsn-news.com ] | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 077 66 25 27 / 016 45 22 27 / 071 21 03 777
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលផុតអណត្តិ
Mon,19 August 2019 (Time 01:43 PM)
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 28នាក់)

ភ្នំពេញ ៖នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានចប់អណត្តិជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផលសំខាន់ៗរបស់ឯកឧត្តមនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលលោកបានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា។

កន្លងមកនេះ ឯកឧត្តម George Edgar ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូច្នេះសរុបមក ឯកឧត្តម បានរស់នៅកម្ពុជារយៈពេល៧ឆ្នាំមកហើយ។ ឯកឧត្តមបានបញ្ជាក់ ពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរ ឯកឧត្ដម បានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ហើយ EU និងប្រកាសជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ដែលជាវិស័យដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ដែលវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនតែម្ដងកាលពីឆ្នាំ២០១២ ហើយ EU បានជួយទៅដល់វិស័យមួយនេះ ដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លើសពីនេះទៀត ឯកឧត្តមក៏បានគូសបញ្ជាក់ដែលអំពីការជួយទៅដល់វិស័យបម្រែបម្រួលអាកាសធាតុដែលប្រទេសកម្ពុជាយើងជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុដែលនេះក៏ជាបញ្ហាពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ នៅក្នុងនេះដែរ ឯកឧត្តមក៏អបអរសាទរលើលទ្ធផលការងារក្នុងវិស័យទាំង២នេះ គឺវិស័យជលផល និងព្រៃឈើនេះ ។ មួយវិញទៀត EU ក៏បានធ្វើវិភាគទានដ៏ថ្លៃថ្លាទៅដល់តុលាការខ្មែរក្រហមដែលជាតុលាការកូនកាត់ ឱ្យមានភាពជោគជ័យកន្លងមកផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៏មួយចំនួនពាក់ព័ន្ធនឹងដំណើរការរបស់តុលាការខ្មែរក្រហមដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយសម្តេចក៏បានអរគុណចំពោះ EU ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង។

EU នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត ជាពិសេសការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង EU ជាមួយកម្ពុជា ជាពិសេសការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូនេះ ហើយនៅពេលខាងមុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបផងដែរ ដែលនៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើន ក៏នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំបើកកិប្រជំុផ្សព្វផ្សាយសភាពការណ៌សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន ស្នើឲ្យបណ្តាសារព័ត៌មានទាំងអស់ ចូររួមគ្នាផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ជាការដាស់តឿនក្រើនរំលឹក ប្រយោជន៍ការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋ ១.២៩៨គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (ចាន់ យ៉េន)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយបានទទួលនូវការចាត់តាំង ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1296 នាក់
ម្សិលមិញ :
1173 នាក់
សប្តាហ៍នេះ :
8490 នាក់
ខែនេះ :
37022 នាក់
3 ខែនេះ :
106215 នាក់
សរុប :
468592 នាក់