ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ ចូលរួម​បេីក​ការ​ប្រកួត​កីឡា​មហាជន​ ដេីម្បី​អបអរសាទរ​ទិវា​ជ័យជំនះ​ថ្ងៃ​៧​មករា
So,05 Januar 2020 (Time 07:43 )
ដោយ ៖ ចាន់ យ៉េន (ចំនួនអ្នកអាន: 286នាក់)


កំពង់ចាម ៖ដេីម្បីអបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលេីកទី៤១ឆ្នាំ ថ្ងៃ​៧មករាឆ្នាំ១៩៧៩​-​២០២០​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ ដោយ​មាន​ការ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០២០នេះ​ បានប្រារព្ធពិធី​បេីក​ការ​ប្រកួតកីឡាមហាជន​ ជ្រេីសរេីសជេីងឯកទូទាំងខេត្ត​ ប្រចាំឆ្នាំ២០១៩​-២០២០​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ជេីញចូលរួមពី​អភិបាល​រង​ខេត្ត​ មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​​ជុំវិញខេត្ត​ លោក​គ្រូ​ អ្នកគ្រូ​ និង​ប្អូនៗ​​សិស្សានុសិស្ស​ជាច្រើន​រូប​ផង​ដែរ​។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ​វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​ ក្នុងនោះក៏មានក្រសួងអប់រំ យុវជន​ និង​កីឡា​ បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ​ ក្នុងការអភិវឌ្ឍ​ និង​កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូម​ឲ្យ​យុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា​ ឲ្យ​បានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យ​សមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ ​
ជាមួយគ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​ធ្វើ​ការ​កោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលមានការសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ មានសាលាក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបានបំពេញភារកិច្ច​ លើកស្ទួយដល់វិស័យកីឡា ហើយ​ក៏សូម​ឲ្យ​កីឡាករ កីឡាការិនីទាំងអស់ ត្រូវ​ខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌​ ក្នុងពេលប្រកួត​ឲ្យ​បានខ្ជាប់ខ្ជួន ដើម្បីដណ្តើមយកជ័យជំនះជូនមន្ទីរ​ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត​ នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ​ ជាពិសេស​ចូលរួម​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជាយេីង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផងដែរ។
ឯកឧត្ដម​អភិបាលខេត្ត​​ ក៏បានបញ្ជាក់ផងដែរថា​ ពិធីប្រកួតកីឡាមហាជននេះ​ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់​ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព​ និងចូលរួមអបអរសាទរ​ទិវា​ជ័យជំនះ​ខួបទី៤១ ថ្ងៃ​៧មករា​ ឆ្នាំ​១៩៧៩-២០២០​ ដោយសារ​ការដឹកនាំគោលនយោបាយឈ្នះ​ ឈ្នះ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ បានធ្វេីឲ្យប្រទេសជាតិ​ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត​ និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីង​ត្រូវ​រួម​គ្នា​ថែរក្សានូវសុខសន្តិភាពនេះឲ្យបាន​គង់វង្ស​យូរ​អង្វែង​ និងកាន់តែអភិវឌ្ឍន៍រីកចម្រេីនទៅមុខជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា​ ប្រភេទកីឡាដែលបានដាក់ឲ្យចូលរួមប្រកួតមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៩-២០២០​នេះ​ រួមមាន៖​ កីឡាបាល់ទាត់​ កីឡាបាល់បោះ​ កីឡាបាល់ទះ​ កីឡាប៉េតង់ប៊ូល​ កីឡាហែលទឹក​ កីឡាវាយកូនឃ្លីលេីតុ​ និង​កីឡាវាយសី​ ហេីយក្រុមកីឡាដែលចូលរួមសរុបមាន៨០ក្រុម​ និងកីឡាករសរុបចំនួន៧៥៩នាក់​ ក្នុងនោះមានកីឡាការនី​ សរុប១៤៦នាក់​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
591 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6566 នាក់
ខែនេះ :
30867 នាក់
3 ខែនេះ :
92676 នាក់
សរុប :
301452 នាក់