ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេច ស ខេង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
Di,24 März 2020 (Time 11:30 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 39នាក់)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់របស់សម្ដេច ស ខេង គ្រាដែលកម្ពុជាកំពុងតែប្រឈមនូវការរីករាលដាលនៃជំងឺ COVID-19 ហើយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាអ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងមុនគេចំពោះភ្ញៀវជាតិ អន្ដរជាតិ ដែលចេញចូលប្រទេសកម្ពុជា។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ហើយមានចំនួនអ្នកជាសះស្បើយ២នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3491 នាក់
ខែនេះ :
32931 នាក់
3 ខែនេះ :
116362 នាក់
សរុប :
210512 នាក់