ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម អ៊ុន ចាន់ដា ៖បើស្រឡាញ់សុខភាព ត្រូវយល់ដឹង និងចូលរួមអនុវត្តអនាម័យសុខភាពខ្លួនឯង
Di,24 März 2020 (Time 11:43 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 47នាក់)

កំពង់ចាម ៖Covid19 នឹងចុះខ្សោយនៅពេលដែលយើងម្នាក់ៗខ្លាំង ជាពិសេសគឺអនុវត្តអនាម័យផ្ទាល់ខ្លួនជាប្រចាំឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល តែវានឹងរីករាលដាលខ្លាំង បើយើងម្នាក់ៗខ្សោយ ពោលគឺភ័យខ្លាចជ្រុលពេក និងមិនធ្វើអនាម័យផ្ទាល់ខ្លួន និងមិនអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅជាមួយបងប្អូនជានិច្ចដើម្បីសុខទុក្ខរបស់បងប្អូនយើង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រឹងមាំឡើង និងអនុវត្តនូវវិធានការអនាម័យផ្ទាល់ខ្លួនជាប្រចាំ ពោលគឺលាងដៃឱ្យស្អាតមុន និងក្រោយពេលប៉ះវត្ថុនានា កុំយកដៃដែលលាងមិនស្អាតទៅប៉ះភ្នែក ច្រមុះ និងមាត់ខ្លួនឯង ពាក់ម៉ាស់ការពារមុខក្នុងករណីចាំបាច់ ហាមចូលរួមកម្មវិធីជួបជុំជាក្រុមធំ ហើយបើសង្ស័យ សូមទុកខ្លួនឯងឱ្យដាច់ដោយឡែកពីអ្នកដទៃចំនួន ១៤ថ្ងៃ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

នេះប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនិឹងជំងឺកូវីដ១៩(Covid-19)ខេត្ត ខណៈអញ្ជើញចុះពិនិត្យអាគារ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងការរៀបចំទីតាំងខាងលើដើម្បីត្រៀមបង្ការសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ទៅតាមការណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3510 នាក់
ខែនេះ :
32950 នាក់
3 ខែនេះ :
116381 នាក់
សរុប :
210531 នាក់