ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា លោកបានសម្រេចចិត្តត្រូវដោយមិនជម្លៀសនិស្សិតខ្មែរចេញពីទីក្រុងវូហាន
Mi,25 März 2020 (Time 11:46 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 26នាក់)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងថា លោកបានសម្រេចចិត្តត្រូវដែលមិនប្រើយន្តហោះដើម្បីដឹកជម្លៀសនិស្សិតខ្មែរចេញពីទីក្រុងវូហាន ប្រទេសចិន ជាពិសេសមិននាំជំងឺ ចូលស្រុកខ្មែរ និងមិនបំផ្លាញទំនាក់ទំនងល្អជាមួយចិន។ សម្ដេចតេជោបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើពេលនោះនិស្សិតខ្មែរនៅទីក្រុងវូហាន មានឆ្លងជំងឺនេះ ប្រហែលជាលោកត្រូវបានគេជេរខ្លាំងជាក់ជាមិនខាន ប៉ុន្តែនៅពេលនេះនិស្សិតខ្មែរទាំងនោះមានសុវត្ថិភាពល្អបំផុត។ លើលពីនោះទៀត សម្ដេច បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងពេលដែលចិនកំពុងតែជួបបញ្ហាជំងឺនេះ រហូតដល់មានសារព័ត៌មានចិនបានចុះផ្សាយដោយបានហៅលោកថា «បុរសសង្ហារលើលោកដែលធ្វើដំណើរបញ្ច្រាស»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត កុំស្រឡាញ់គ្នាតែក្នុងគ្រាមានគ្រាបាន ពេលលំបាកត្រូវចេះជួយគ្នាយ៉ាងហោចណាស់ក៏បានលើកទឹកចិត្តគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3511 នាក់
ខែនេះ :
32951 នាក់
3 ខែនេះ :
116382 នាក់
សរុប :
210532 នាក់