ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
អភិបាលខេត្តកំពង់ចាម ជម្រុញដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមថែរទាំសុខភាពទាំងអស់គ្នា ដើម្បី បញ្ជៀសការឆ្លងវីរុសកូវីដ ១៩
Di,24 März 2020 (Time 06:18 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 42នាក់)

កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម បានជម្រុញដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមថែរទាំសុខភាពទាំងអស់គ្នា ដើម្បី បញ្ជៀសការឆ្លងវីរុសកូវីដ ១៩ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសប្រជុំផ្សព្វ ផ្សាយវិធានការបង្ការទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ ១៩ ទៅដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បី ផ្សព្វផ្សាយបន្ត ទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើង នូវចំណុចសំខាន់ៗ ចំនួន ៣ សម្រាប់ត្រៀម និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ រួមមាន ៖ ការស្នើឲ្យបងប្អូនប្រជាពលរដ្ឋណា ដែលទើបតែត្រឡប់មកពីបណ្ដាប្រទេសនានា ឲ្យពួកគាត់រស់នៅ ដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ សិន ព្រមទាំង ពិនិត្យនូវសំណាក សម្រាប់តាមដានថា មានជំងឺ កូវីដ១៩ ឬអត់ ។ ជាមួយនោះ ក៏បានធ្វើការអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យច្បាស់ពីជំងឺកូវីដ ១៩ នេះ ដោយឆ្លងតាមរយៈអ្វីខ្លះ? ហើយសូមធ្វើការសម្អាតអនាម័យជាប្រចាំ ទាំងខ្លួនឯង និងបរិស្ថានជុំវិញ លំនៅដ្ឋាន ។ ដោយឡែក បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ ស្នើទៅដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បី ជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បី ឲ្យពួកគាត់បានយល់ដឹង និងចូលរួមអនុវត្ត ផងដែរ ។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុកដាក់តាមដានលើមុខសញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោល ជាមួយជនជាតិ ម៉ាឡេស៊ី ចំនួន ០៧នាក់ និងជនជាតិខ្មែរ ម្នាក់ ដែលបានរកឃើញមានផ្ទុកវីរុសកូវីដ ១៩ នៅក្នុងឃុំ រការគយ ឃុំ អង្គរបាន និងឃុំ ពាមជីកង នៃស្រុកកងមាស នោះ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3531 នាក់
ខែនេះ :
32971 នាក់
3 ខែនេះ :
116402 នាក់
សរុប :
210552 នាក់